![]() |
||||||||||
|
|
|
![]() |
||||||||
![]() |
![]() |
|||||||||
|
|
|
|
|
|
|
|
|
|
|
|
|
បងស្រី ជា ចាន់ថូ អាយុ ៣៣ ឆ្នាំ រស់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្ឆៀរ ខេត្តកំពង់ឆ្នាំង។ គាត់មាន បច្ចេកទេសល្ឆក្នុងការធ្វើស្ករត្នោតអោយក្លាយទៅជាស្ករម្សៅ ។ បណ្តាញថ្នាំពុលអាស៊ីប៉ាស៊ីហ្វិក សហការជាមួយអង្គការសេដាក រៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី ប្រព័ន្ធប្រពលវប្បកម្មដំណាំ ស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស) រយៈពេល ៥ ថ្ងៃ ចាប់ផ្តើមពី ថ្ងៃទី ០៨ ដល់ ១២ ខែកញ្ញា ឆ្នាំ ២០០៨ នៅសណ្ឋាគារ ហ្គោលឌីយ៉ាណា ក្រុងភ្នំពេញ ។ សូមអានអត្ថបទបន្ត... ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនជនជាតិដើមភាគតិចរតនៈគិរី លើសកម្មភាពទីផ្សារ និងការលក់រួម ទិញរួមនៅក្នុងសហគមន៍ នៅថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៨ គំរោងបណ្តាញទីផ្សារ សហគមន៍ជនជាតិដើមភាគតិចបានធ្វើការរៀបចំទស្សនកិច្ច សិក្សាមួយទៅកាន់ខេត្តកំពង់ចាម ទីផ្សារ ក្នុងទីក្រុងភ្នំពេញ និងផ្សារណាត់ខេត្តតាកែវ ។ សូមអានអត្ថបទបន្ត... នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ សេដាកបានរៀបចំពិធីដាក់ឲ ដំណើរជាការផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលសហគ្រិនកសិកម្មវ័យ ក្មេង នៅភោជនីយដ្ឋានបក្សីស្រុក ស្ថិតនៅខាងត្បូងផ្សារទួលទំពូង។ បុគ្គលិក អង្គការសេដាកចំនួន ១០នាក់ រួមទាំងប្រធានសេដាក បណ្ឌិត យ៉ង សាំង កុមារ និងប្រធានផ្នែកសំខាន់របស់សេដាក មួយចំនួនទៀត តំណាងម្ចាស់ជំនួយនៃអង្គការ HEKS តំណាងអង្គការសាក្រេត និងតំណាងសហគ្រិន កសិកម្មវ័យក្មេងមកពីខេត្តតាកែវចំនួន ២ នាក់ ព្រមទាំង អ្នកកាសែតជាតិ និងអន្តរជាតិចំនួន ៧ នាក់ បានចូលរួមពិធី នេះ ។ ពិធីបានចាប់ផ្តើម ដោយការបង្ហាញពី ប្រវត្តិរបស់កម្មវិធីសហគ្រិន កសិកម្មវ័យក្មេង ដោយប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ មតិស្វាគមន៍របស់តំណាងម្ចាស់ជំនួយ និងយុវសហគ្រិន ទាំងពីររូប ព្រមទាំងកម្មវិធីសំនួរ ចំលើយ របស់ អ្នកកាសែត និងចុងក្រោយគឺកម្មវិធី ជប់លៀង ពិសារអាហារជុំគ្នា។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ មក បានគាំទ្រដល់អង្គការ សេដាក បណ្តុះបណ្តាលដល់យុវជនចំនួន ២៥ នាក់ នៅក្នុងខេត្តព្រៃវែង ។ បណ្តាញស្រ្តីគឺជា បណ្តាញជំនាញស្រ្តីនៅតាមជនបទដែលមានការដឹកនាំ ដោយស្រ្តីគឺមានការទទួលស្គាល់យ៉ាងខ្លាំងពីស្ថាប័នខាងក្រៅ និង ស្ថាប័នដែលពាក់ពន័្ធ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ នៅសាល ប្រជុំទីផ្សារកសិផលធម្មជាតិមានរៀបចំ ប្រជុំបណ្តាញស្រ្តីជនបទ ។ ការប្រជុំនេះធ្វើឡើងក្នុងគោលបំណង ...សូមអានអត្ថបទបន្ត... នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០០៨ សេដាកតំបន់ ២ បានរៀបចំការប្រជុំ ពេញអង្គរបស់ខ្លួនលើកទីមួយក្នុង ឆ្នាំ ២០០៨ ដែលមានរយៈពេល ១ ថ្ងៃ ។ ក្នុងកិច្ចប្រជុំនាពេលនោះ មានអ្នកចូលរួមសរុបចំនួនជាង ១០០ នាក់ មកពីខេត្តតាកែវ កំពត និងកណ្តាល ។ ការប្រជុំពេញអង្គត្រូវបាន រៀបចំធ្វើឡើងក្នុងគោលបំណងដើម្បី ...សូមអានអត្ថបទបន្ត... សហភាពអឺរ៉ុបបានសម្រេចចិត្តផ្តល់គ្រឿងបរិក្ខាដែលប្រើប្រាស់ដោយក្រុម សង្តេតការណ៍ បោះឆ្នោតសហភាពអឺរ៉ុប នាពេលថ្មីៗនេះ រួមមានកុំព្យូទ័រយួដៃ ទូរស័ព្ទចល័ត បរិក្ខារ និងសម្ភារៈ ការិយាល័យផ្សេងៗជូនដល់អង្គការ សេដាក ក៏ដូចជាអង្គការសង្គមស៊ីវិលចំនួន១៦ ផ្សេងទៀត ដែល មានតម្លៃសរុបចំនួន១៣០.០០០ អឺរូ (ជាង ១៨០.០០០ ដុល្លា) ដើម្បីយកទៅប្រើប្រាស់ទៅប្រើប្រាស់ទៅតាមតម្រូវការតាមស្ថាប័ននីមួយៗ ។ សូមអានអត្ថបទបន្ត... នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០០៨នៅការិយាល័យ សេដាក ស្រុកបាភ្នំដែលមានទីតាំងនៅភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង (នៅខាងលិចឈាងខាងត្បូងផ្សារឈើកាច់) មានរៀបចំប្រជុំតំណាងក្រុមសន្សំ ប្រចាំខេត្តព្រៃវែង។ សូមអានអត្ថបទបន្ត... បណ្តាញកសិករនិងធម្មជាតិ បានរៀបចំបណ្តាញនៅតាមមូលដ្ឋានដែលមានជា ថ្នាក់ភូមិ ថ្នាក់កម្រង និងរហូតដល់ថ្នាក់ ខេត្ត ។ សមាជនេះសម្របសម្រួល ដោយបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក។ សូមអានអត្ថបទបន្ត... សេដាកបានធ្វើការជុំរុញ និងគាំទ្រក្រុមស្រ្តី និងក្រុមកសិករ នៅតាមមូលដ្ឋានដែលតាមរយៈនោះ យើងសង្កេតឃើញថា ចំនួនសមាជិកស្រ្តីមានច្រើន តែបើមើលទៅលើជួរអ្នកដឹកនាំវិញ គឺមានចំនួនតិច រឺ សឹងតែអត់មានតែម្តង ។ សូមអានអត្ថបទបន្ត... ទីផ្សារកសិផលធម្មជាតិបានបង្កើតសាខារបស់ខ្លួនមួយទៀត ហើយកាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០០៨។ ទីផ្សារនេះ ស្ថិតនៅ ទីតាំងផ្ទះលេខ ៦៧ ផ្លូវ ២៣០ សង្កាត់ទឹកល្ឪក់ ៣ ខណ្ឌ័ទួលគោក ។ នេះជា សាខាទី ២ ហើយដែលសហគ្រាសសង្គមសេដាកបង្កើតឡើង បន្ទាប់ពីសាខាទី១ ត្រូវបានបើəកលក់ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ នៅផ្ទះលេខ១៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង ៣ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ សូមអានអត្ថបទបន្ត... វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល ស្តីពី "ការអភិវឌ្ឍន៍គំនិតថ្មី និងបច្ចេកវិទ្យាថ្មី នៅថ្ងៃទី ២៨ ដល់ ៣១ ខែកក្កដា ឆ្នាំ២០០៨ លោក ប្រាក់ សេរីវឌ្ឍន៍ និងលោក ប៉ិល ជីវីតា បុគ្គលិក សេដាក បានអញ្ចើញទៅចូលរួមនៅក្នុងវេទិកាសន្តិសុខស្បៀងថ្នាក់តំបន់ ឆ្នាំ ២០០៨ ដែលរៀបចំឡើង ដោយក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ដើម្បីសន្តិសុខស្បៀង និងជំនួញសមភាពនៅទីក្រុង កូឡាឡាំពួរ ប្រទេស សំណើរយុទ្ធសាស្រ្តដើម្បីប្រើប្រាស់សក្តានុពល នៃផលិតកម្មស្រូវនៅកម្ពុជានៃផលិតកម្មស្រូវនៅកម្ពុជា អត្ថបទពិភាក្សារបស់អង្គការសេដាក លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទខែមិថុនា ឆ្នាំ២០០៨ ដោយបណ្ឌិត យ៉ង សាំងកុមារ (អង្គការ សេដាក) ។ សូមអានអត្ថបទបន្ត... |
| អត្ថបទបោះពុម្ព ផ្សាយសេដាក |
|
|
ចំនួនអ្នកទស្សនាៈ |
| 000000
|